សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាម​គោរពកិច្ចព្រមព្រៀង កុំឱ្យមានការសាងសង់​នៅតាមបណ្តោយ​ព្រំដែន

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើជាថ្មីឱ្យរដ្ឋាភិបាលវៀតណាម គោរពកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយកុំឱ្យមាន​ការសាងសង់សំណង់ផ្សេងៗនៅតាមបណ្តោយព្រំដែន ដែលមានលក្ខណៈប្រទាញប្រទង់គ្នា។ នេះបើតាមការអះអាងរបស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោក កៅ គឹមហួន បានបញ្ជាក់បែបនេះ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ លោកបានបញ្ជាក់ថា «សម្តេច(តេជោ) បានស្នើដែរ គឺកន្លែងមិនទាន់ឯកភាពគ្នា ធ្វើយ៉ាងណាគឺថាឱ្យយើងរក្សា កុំឱ្យមានការសាងសង់អ្វីទាំងអស់ ហើយឱ្យគោរពឱ្យបានម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ»។ បើតាមការអះអាងរបស់គណៈកម្មការព្រំដែន បានឱ្យដឹងថា ប្រទេស កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោល​ព្រំដែនចំនួន៣១៤បង្គោល។ រហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែន បានចំនួន៨៣ភាគរយហើយ ។ នៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏បានជំរុញឱ្យមានការបោះបង្គោលឱ្យបានឆាប់រហ័សបន្ថែមទៀត នៅកន្លែងដែលភាគីទាំងពីរឯកភាពគ្នាផងដែរ។ លោក … Continue reading សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាម​គោរពកិច្ចព្រមព្រៀង កុំឱ្យមានការសាងសង់​នៅតាមបណ្តោយ​ព្រំដែន